May 29, 2022

ផ្នែកជាងបង្កើនការអនុវត្តប្រសិទ្ធិភាពការងារ ក្នុងការទាក់ទាញពិន្ទុ CEM ពេញពីអតិថិជន

ភ្នំពេញ៖ ជារៀងរាល់ខែ បុគ្គលិកផ្នែកជាងតែងតែធ្វើការបង្កើនការអភិវឌ្ឍន៍សមត្ថភាពការងារ តាមរយៈការបណ្ដុះបណ្ដាលបន្តបន្ទាប់ ក្នុងការទាក់ទាញពិន្ទុវាយតម្លៃ CEM ពេញពីអតិថិជន។ ដោយកាលពីខែមករា កន្លងផុតទៅថ្មីៗនេះ ប្រធានផ្នែកជាងក៏បានបើកវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកផ្នែកជាងជាច្រើននាក់ ក្នុងការរំលឹកពីសកម្មភាពការងារទាក់ទងទៅនិងជំនាញនិងចំណេះដឹងរបស់បុគ្គលិកផ្នែកជាងឡើងវិញ។ ការបណ្ដុះបណ្ដាលនេះបានជួយពង្រឹងនិងបណ្ដុះបន្ថែមនូវចំណេះដឹងដល់បុគ្គលិកផ្នែកជាងជាច្រើននាក់ក្នុងការអនុវត្តជាក់ស្ដែងកំឡុងពេលចុះពិនិត្យនិងភ្ជាប់បណ្ដាញថ្មីជូនដល់អតិថិជនដោយផ្ទាល់។ ជាមួយគ្នានេះដែរ ក្រោយទទួលបានការបណ្ដុះបណ្ដាល សកម្មភាពអនុវត្តន៍ការងាររបស់បុគ្គលិកផ្នែកជាង ក្នុងការដោះស្រាយបញ្ហាជូនដល់អតិថិជន ក៏កាន់តែមានភាពប្រសើរឡើង ជាក់ស្ដែងនៅក្នុងខែមករា ខាងអតិថិជនក៏បានផ្ដល់ជូននូវពិន្ទុវាយតម្លៃពេញចំនួន ៥ ពិន្ទុ ដល់បុគ្គលិកផ្នែកជាងចំនួន ៥ រូប។ គួររម្លឹកផងដែរថាពិន្ទុ CEM គឺជាការផ្ដល់ពិន្ទុដែលខាងអតិថិជនបានផ្ដល់ដល់បុគ្គលិកផ្នែកជាង នៅពេលពួកគាត់ទទួលបានការផ្ដល់សេវាកម្មដែលមានទំនុកចិត្តនិងភាពជឿជាក់ពីបុគ្គលិកផ្នែកជាង៕

បុគ្គលិកថ្មីជាច្រើនទទួលបានការបណ្ដុះបណ្ដាល សម្រាប់ត្រីមាសទី ១ ក្នុងឆ្នាំ២០២២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២ ផ្នែកបណ្ដុះបណ្ដាលបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកថ្មីជាច្រើន ទាក់ទងទៅនិងប្រធានបទ ៣ ផ្សេងគ្នាដែលមានដូចជា ចំណេះដឹងនិងគោលការណ៍របស់ក្រុមហ៊ុន ស្មារតី និងវប្បធម៌របស់ក្រុមហ៊ុន Opennet និងទំនាញនៃការទំនាក់ទំនង។ ការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងក្រោមការបង្ហាត់បង្ហាញនិងណែនាំពីវប្បធម៌ ច្បាប់ទម្លាប់ និងស្មារតីរួមនៅក្នុងក្រុមហ៊ុន និងវិធីសាស្រ្តទំនាក់ទំនងដែលជាគ្រឹះដ៏រឹងមាំសម្រាប់បុគ្គលិក ក្នុងការអនុវត្តនិងប្រកាន់ខ្ជាប់ ក្នុងការចូលបំពេញការងារជាបុគ្គលិកពេញសិទ្ធិនៅក្នុងក្រុមហ៊ុន។ ជារួម ស្មារតីនិងវប្បធម៌របស់ក្រុមហ៊ុន Opennet គឺផ្ដល់តម្លៃខ្ពស់ចំពោះបុគ្គលិក ដោយលើកតម្កើននិងទទួលស្គាល់ថា បុគ្គលិកគឺជាកម្លាំងចលករដ៏អស្ចារ្យរបស់ក្រុមហ៊ុន។ នៅក្នុងថ្នាក់នៃវគ្គបណ្ដុះបណ្ដាលនេះ គឺមានការចូលរួមបង្រៀនដោយ …

Opennet Kompong Cham Service

សកម្មភាពបុគ្គលិកផ្នែកជាង OPENNET សាខាក្រុងកំពង់ចាម នៅតែមុះមុតចុះបំពេញការងារ ជូនអតិថិជនកំឡុងពេលទឹកជន់លិច កំពង់ចាម៖ កាលពីពេលថ្មីៗនេះ អាកាសធាតុប្រែប្រួលដែលបណ្ដាលឲ្យមានគ្រោះធម្មជាតិភ្លៀងធ្លាក់ និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងនៅក្នុងក្រុងកំពង់ចាម ដែលជាហេតុបណ្ដាលឲ្យភូមិឃុំប្រជាពលរដ្ឋមួយចំនួន ជន់លិចនិងរងការខូចខាត និងសុទ្ធសឹងតែជាទីតាំងដែលបុគ្គលិកផ្នែកជាង ត្រូវចុះទៅជួបទំនាក់ទំនងនិងដោះស្រាយបញ្ហារបស់អតិថិជនដោយផ្ទាល់និងជាបន្តបន្ទាប់។ ជាក់ស្ដែងបើក្រឡេកមកមើលរូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ គឺបង្ហាញពីឆន្ទះដ៏មុះមុត ក្នុងការបំពេញបេសកម្មការងាររបស់បុគ្គលិកផ្នែកជាង បើទោះបីជាមានឧបសគ្គនិងត្រូវជួបប្រទះផលលំបាកយ៉ាងណាក៏ដោយ តែសកម្មភាពការងាររបស់បុគ្គលិកផ្នែកជាង OPENNET ប្រចាំសាខាក្រុងកំពង់ចាម នៅតែបន្តពុះពារនិងបំពេញការងារបានយ៉ាងល្អក្នុងការចុះដោះស្រាយបញ្ហារបស់អតិថិជនដោយផ្ទាល់ និងឲ្យបានទាន់ពេលវេលាស្របតាមតម្រូវការជាចាំបាច់របស់អតិថិជន។ នេះសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តក្នុងការបំពេញបេសកម្មការងាររបស់បុគ្គលិកផ្នែកជាង ដែលមានការខិតខំប្រឹងប្រែងតាំងចិត្តខ្ពស់និងក្លាហាន ទោះបីជាកំពុងស្ថិតក្នុងកាលះទេសះបែបណាក៏ដោយ …