May 29, 2022

Battambang Promotions

ដោយក្តីរីករាយ OPENNET សូមណែនាំប្រូម៉ូសិនជូនអតិថិជនដែលស្របតាមសេចក្តីសម្រេចលេខ No01608/2021/MSD ផុតកំណត់ចាប់ពីថ្ងៃ០១ ខែសីហា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១   សម្រាប់កញ្ចប់អាជីវកម្ម កញ្ចប់សេវាកម្ម ល្បឿន ១ខែ បង់ប្រាក់មុន ៣ខែ ៦ខែ ១២ខែ B15 35 Mbps $39 $117 $234 …

Phnom Penh Promotions

ដោយក្តីរីករាយ OPENNET សូមណែនាំប្រូម៉ូសិនជូនអតិថិជនដែលស្របតាមសេចក្តីសម្រេចលេខ No01608/2021/MSDផុតកំណត់ចាប់ពីថ្ងៃ០១ ខែសីហា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លក្ខខ័ណ្ឌអនុវត្ត៖ ប្រាក់បង់ហើយមិនអាចដកវិញបានទេ ហើយតម្លៃខាងលើមិនទាន់រួមបញ្ចូលពន្ធ ជួល IPv4 ១ដុល្លា/ខែ/IP បើអតិថិជនបង់ប្រាក់មុនចាប់ពី ៣ខែ ឡើង និងមានឧបករណ៍រួចហើយ យើងឥតគិតថ្លៃតម្លើង និង ថែមដុំ Totolink មួយ។ សម្រាប់ជនបរទេស៖ អនុញាតិឱ្យចុះឈ្មោះប្រើប្រាស់ចាប់ពីកញ្ចប់ Fiber៖ F12, B15, B25, B35, B50 …

ផ្នែកលក់សាខាក្រុងព្រះសីហនុ បង្ហាញលទ្ធផលល្អជាបន្តបន្ទាប់នាដើមឆ្នាំ ២០២២

គួរឲ្យភ្ញាក់ផ្អើល!! ផ្នែកលក់ OPENNET សាខាក្រុងព្រះសីហនុ បង្ហាញលទ្ធផលល្អជាបន្តបន្ទាប់នាដើមឆ្នាំ ២០២២ ភ្នំពេញ៖ បើទោះបីជាទីផ្សារនាពេលបច្ចុប្បន្នកំពុងមានភាពចង្អៀតចបន្តិចមែន តែបុគ្គលិកផ្នែកលក់ប្រចាំសាខាក្រុងព្រះសីហនុ នៅតែខិតខំស្វះស្វែងក្នុងការស្វែងរកអតិថិជនថ្មីៗ ដើម្បីបង្កើនចំនួនកុងត្រាប្រចាំខែ។ ពីមួយខែទៅមួយខែផ្នែកលក់ OPENNET សាខាក្រុងព្រះសីហនុ តែងតែបង្ហាញលទ្ធផលល្អជាបន្តបន្ទាប់ក្នុងការសម្រេចគោលដៅជារៀងរាល់ខែ ក្នុងនោះចំនួនតួលេខលទ្ធផលប្រចាំខែនីមួយៗរបស់សាខាក្រុងព្រះសីហនុក៏មានការកើនឡើងជាលំដាប់ផងដែរ។ ជាការពិតណាស់ នេះពិតជាដំណឹងល្អមួយសម្រាប់សាខាក្រុងព្រះសីហនុ ទាក់ទងនិងចំនុចនេះ ក្រោយបូកសរុបរបាយការណ៍ប្រចាំខែមករា ប្រធានគ្រប់គ្រងផ្នែកលក់ លោក លី បូរ៉ាមី បានប្រាប់ពីចំនួនលទ្ធផលដែលផ្នែកលក់សម្រេចបានគឺចំនួន ៩៦%។ …

Opennet Support

ផ្នែកជាង OPENNET បើកការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “បែបបទនិងបទបញ្ជាផ្ទៃក្នុងរបស់ផ្នែកជាង” ភ្នំពេញ៖ ផ្នែកជាង OPENNET បានរៀបចំបើកការបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “បែបបទនិងបទបញ្ជាផ្ទៃក្នុងរបស់ផ្នែកជាង”។ ក្នុងវគ្គបណ្ដុះបណ្ដាលតាមរយៈអនឡាញនេះគឺចូលរួមបណ្ដុះបណ្ដាលដោយផ្ទាល់ពីអ្នកនាង នាង សិទ្ធិ ដែលគោលបំណងចម្បងក្នុងការបើកវគ្គបណ្ដុះបណ្ដាលនេះឡើង គឺចង់រឹតបន្តឹងនូវបទបញ្ជាផ្ទៃក្នុងផ្នែកដល់បុគ្គលិកផ្នែកជាងទាំងអស់ ក្នុងការអនុវត្តនិងគោរពឲ្យបានខ្ជាប់ខ្ជួន។ ក្រោយការបើកវគ្គបណ្ដុះបណ្ដាលតាមរយៈអនឡាញនេះ ប្រធានផ្នែកជាងជឿជាក់ថា ការរឹតបន្តឹងនូវបទបញ្ជាផ្ទៃក្នុងខាងផ្នែកជាងនេះ និងទទួលបានលទ្ធផលវិជ្ជមានល្អក្នុងការបំពេញភារកិច្ចការងាររបស់បុគ្គលិកផ្នែកជាងទាំងអស់ ក៏ដូចជាការគោរពពេលវេលាទៀងទាត់ក្នុងការដោះស្រាយនូវបញ្ហារបស់អតិថិជនផងដែរ។ គួររម្លឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុនផ្នែកជាងក៏មានការបើកវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ទាក់ទងនិងប្រធានបទរំលឹកពី ជំនាញការងារនិងចំណេះដឹងរបស់បុគ្គលិកផ្នែកជាងឡើងវិញ …

Opennet Service

ផ្នែកបម្រើសេវាអតិថិជន OPENNET CUS 1 & CUS 3 ប្រារព្ធពិធីជប់លៀងប្រចាំឆ្នាំជូនដល់បុគ្គលិកយ៉ាងគគ្រឹកគគ្រេង ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ ផ្នែកបម្រើសេវាអតិថិជន OPENNET CUS 1 & CUS 3 បានប្រារព្ធពិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំ ក៏ដូចជាស្វាគមន៏ពិធីបុណ្យចូលឆ្នាំចូលឆ្នាំសកល ដែលនឹងឈានមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ដោយពិធីជប់លៀងដ៏អធិកអធម៌នេះបានរៀបចំធ្វើឡើងនូវភោជនីយ៍ដ្ឋាន MeetZone។ ក្នុងរាត្រីដ៏សប្បាយរីករាយនោះដែរ ក៏មានវត្តមានចូលរួមពីប្រធានគ្រប់គ្រងផ្នែកបម្រើសេវាអតិថិជននិងបុគ្គលិកជាច្រើនរូប។ ជាការឆ្លើយតបទៅនឹងភាពជោគជ័យ និងវឌ្ឍនភាព …

Opennet Service

អបអរសាទរ!! ផ្នែកបម្រើសេវាអតិថិជន OPENNET បង្ហាញជោគជ័យថ្មីស្រឡាងក្នុងការទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមដូចការរំពឹងទុក ភ្នំពេញៈ កាលពីចុងខែធ្នូកន្លងផុតទៅថ្មីៗនេះ ផ្នែកបម្រើសេវាអតិថិជន OPENNET បានកំពុងខិតខំប្រឹងប្រែងយ៉ាងរន្ថើនក្នុងការទប់លំនឹង និងថែរក្សាអតិថិជនចាស់ឲ្យនៅតែបន្តប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដើម្បីឆ្ពោះបំពេញគោលដៅតាមចំនួនដែលខាងថ្នាក់លើបានកំណត់ទុកនៅក្នុងឆ្នាំ២០២១។ ជាលទ្ធផលល្អគួរឲ្យកត់សម្គាល់ ក្រោយបូកសរុបរបាយការណ៍ការងារនាដើមខែមករា ផ្នែកបម្រើសេវាអតិថិជនសាខាសៀមរាប ខេត្តខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ និងសាខាខេត្តព្រះសីហនុ បាននាំយកចំនួនតួលេខខ្ពស់ ក្នុងការរក្សាលំនឹងអតិថិជនឲ្យត្រលប់មកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន ដោយទទួលបានគ្រប់តាមចំនួនភាគរយតាមការកំណត់របស់ថ្នាក់លើ។ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ផ្នែកបម្រើសេវាអតិថិជនបានកំពុង ពន្លឿនល្បឿនការងារដែលនៅសល់ក្នុងខែធ្នូ ដោយគិតត្រឹមចុងខែធ្នូ ផ្នែកបម្រើសេវាអតិថិជនបានរក្សាអតិថិជនចាស់ៗឲ្យត្រលប់មកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនវិញ …

Opennet Support

ផ្នែកជាង OPENNET ជួបប្រជុំពិភាក្សាការងារដែលសម្រេចបាន និងរៀបចំកំណត់ទិសដៅការងារថ្មីបន្តសម្រាប់ឆ្នាំ ២០២២ ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានគ្រប់គ្រងផ្នែកជាង OPENNET បានរៀបចំដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបុគ្គលិកផ្នែកជាង ស្តីពីលទ្ធផលការងារដែលសម្រេចបានប្រចាំខែធ្នូ បញ្ហាពាក់ព័ន្ធ និងរៀបចំកំណត់ទិសដៅការងារថ្មីបន្តសម្រាប់ឆ្នាំ២០២២ ដែលត្រៀមនិងចូលមកដល់នាពេលខាងមុខ។ នៅក្នុងកិច្ចប្រជុំ ប្រធានគ្រប់គ្រងផ្នែកជាងបានរៀបរាប់អំពីវឌ្ឍនភាពសំខាន់ៗរបស់ផ្នែកជាង ក្នុងការបន្តពង្រឹង អភិវឌ្ឍន៍ និងពង្រីកនូវសក្ដានុពលការងារឲ្យកាន់តែខ្លាំងឡើង បន្តការកែសម្រួលនូវបញ្ហារាំងស្ទះ ពាក់ព័ន្ធមួយចំនួន ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់ជូនដល់អតិថិជនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ប្រធានគ្រប់គ្រងផ្នែកជាងក៏បានអបអរសារទរ និងបង្ហាញមោទនភាពចំពោះលទ្ធផលការងារនៅក្នុងឆ្នាំ២០២១ ដែលផ្នែកជាងសម្រេចបានតាមគោលដៅដែលបានកំណត់ទុកផងដែរ បន្ថែមលើសពីនេះ …

Opennet Seim Reap Service

បុគ្គលិកផ្នែកជាង OPENNET ប្រចាំសាខាខេត្តសៀមរាប មិនរុញរា ក្នុងការចុះដោះស្រាយបញ្ហារបស់អតិថិជន តាមភូមិសាស្រ្តមួយចំនួននៃតំបន់បិទខ្ទប់ សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្រ ឃុំនិងសង្កាត់មួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងជាវិធានការរដ្ឋបាលបណ្តោះអាសន្ន សម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។ ការបិទខ្ទប់ជាបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ ក្រោយពីមានករណីឆ្លងរាលដាលជាបន្តបន្ទាប់ដោយមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃជំងឺកូវីដ-១៩ ជាពិសេស គឺមេរោគបំប្លែងថ្មីដែលតា ដោយអភិបាលខេត្តសៀមរាបបានធ្វើការរបែងចែកតំបន់ជាពណ៌លឿងទុំនិងក្រហម។ក្នុងសកម្មភាពនៃការបិទខ្ទប់នេះ តាមរយះសកម្មភាពការងារប្រចាំថ្ងៃ បុគ្គលិកផ្នែកជាង OPENNET ប្រចាំសាខាខេត្តសៀមរាប បានខិតខំរិះរកគ្រប់មធ្យោបាយនិងវិធីសាស្រ្តក្នុងការចុះជួបទំនាក់ទំនងនិងដោះស្រាយបញ្ហារបស់អតិថិជន ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពនិងត្រូវប្រឈមបញ្ហាលំបាកយ៉ាងណាក៏ដោយ …

Opennet ISP

បុគ្គលិកថ្មីទទួលបានការបណ្ដុះបណ្ដាល ២ ជំនាញបន្ថែម ទាក់ទងនិងជំនាញទំនាក់ទំនងនិងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន OPENNET ភ្នំពេញ​​​​៖ នាចុងខែធ្នូនេះ ផ្នែកបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ បានរៀបចំបើកថ្នាក់សិក្សាដោយផ្ទាល់ និងតាមរយះប្រព័ន្ធអនឡាញ ដល់បុគ្គលិកដែលទើបចូលថ្មីជាច្រើននាក់ ក្រោមប្រធានបទ “ជំនាញទំនាក់ទំនង និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន” OPENNET ។ នៅក្នុងវគ្គសិក្សានេះ ភាគច្រើនគឺជាបុគ្គលិកថ្មី ផ្នែកលក់នៅសាខាភ្នំពេញ និងតាមបណ្ដាខេត្ត ដែលបុគ្គលិកបានចូលរួមសិក្សានៅក្នុងវគ្គនេះទាំងអស់ និងទទួលបាននូវចំនេះដឹងថ្មីបន្ថែម ជាគន្លឹះនិងស្មារតី ជំនួយក្នុងការប្រាស្រ័យទាក់ទង វិធីសាស្រ្តសំខាន់ៗនៃការទំនាក់ទំនងក្នុងការងារប្រចាំថ្ងៃ ការជួបចរចារជាមួយអតិថិជន …

Opennet Service SiemReap

តារាងតម្លៃសម្រាប់កញ្ចប់អាជីវកម្ម និង តាមផ្ទះ Opennet Internet Service ដោយក្តីរីករាយ OPENNET សូមណែនាំប្រូម៉ូសិនជូនអតិថិជនដែលស្របតាមសេចក្តីសម្រេចលេខ No01608/2021/MSD ផុតកំណត់ចាប់ពីថ្ងៃ០១ ខែសីហា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១   សម្រាប់កញ្ចប់អាជីវកម្ម កញ្ចប់សេវាកម្ម ល្បឿន ១ខែ បង់ប្រាក់មុន ៣ខែ ៦ខែ ១២ខែ …