May 29, 2022
Opennet Kompong Cham Service

Opennet Kompong Cham Service

សកម្មភាពបុគ្គលិកផ្នែកជាង OPENNET សាខាក្រុងកំពង់ចាម នៅតែមុះមុតចុះបំពេញការងារ ជូនអតិថិជនកំឡុងពេលទឹកជន់លិច

កំពង់ចាម៖ កាលពីពេលថ្មីៗនេះ អាកាសធាតុប្រែប្រួលដែលបណ្ដាលឲ្យមានគ្រោះធម្មជាតិភ្លៀងធ្លាក់ និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងនៅក្នុងក្រុងកំពង់ចាម ដែលជាហេតុបណ្ដាលឲ្យភូមិឃុំប្រជាពលរដ្ឋមួយចំនួន ជន់លិចនិងរងការខូចខាត និងសុទ្ធសឹងតែជាទីតាំងដែលបុគ្គលិកផ្នែកជាង ត្រូវចុះទៅជួបទំនាក់ទំនងនិងដោះស្រាយបញ្ហារបស់អតិថិជនដោយផ្ទាល់និងជាបន្តបន្ទាប់។

ជាក់ស្ដែងបើក្រឡេកមកមើលរូបថតប៉ុន្មានសន្លឹកខាងក្រោមនេះ គឺបង្ហាញពីឆន្ទះដ៏មុះមុត ក្នុងការបំពេញបេសកម្មការងាររបស់បុគ្គលិកផ្នែកជាង បើទោះបីជាមានឧបសគ្គនិងត្រូវជួបប្រទះផលលំបាកយ៉ាងណាក៏ដោយ តែសកម្មភាពការងាររបស់បុគ្គលិកផ្នែកជាង OPENNET ប្រចាំសាខាក្រុងកំពង់ចាម នៅតែបន្តពុះពារនិងបំពេញការងារបានយ៉ាងល្អក្នុងការចុះដោះស្រាយបញ្ហារបស់អតិថិជនដោយផ្ទាល់ និងឲ្យបានទាន់ពេលវេលាស្របតាមតម្រូវការជាចាំបាច់របស់អតិថិជន។

នេះសបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តក្នុងការបំពេញបេសកម្មការងាររបស់បុគ្គលិកផ្នែកជាង ដែលមានការខិតខំប្រឹងប្រែងតាំងចិត្តខ្ពស់និងក្លាហាន ទោះបីជាកំពុងស្ថិតក្នុងកាលះទេសះបែបណាក៏ដោយ ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុន “សេវាកម្មល្អនិងស្នាមញញឹមបាយ័ន” ក្នុងការផ្ដល់ជូននូវសេវាកម្មដែលល្អដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន៕

Leave a Reply

Your email address will not be published. Required fields are marked *