May 29, 2022
Opennet Seim Reap Service

Opennet Seim Reap Service

បុគ្គលិកផ្នែកជាង OPENNET ប្រចាំសាខាខេត្តសៀមរាប មិនរុញរា ក្នុងការចុះដោះស្រាយបញ្ហារបស់អតិថិជន តាមភូមិសាស្រ្តមួយចំនួននៃតំបន់បិទខ្ទប់

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្តីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្រ ឃុំនិងសង្កាត់មួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងជាវិធានការរដ្ឋបាលបណ្តោះអាសន្ន សម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

ការបិទខ្ទប់ជាបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តសៀមរាបនេះ ក្រោយពីមានករណីឆ្លងរាលដាលជាបន្តបន្ទាប់ដោយមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៃជំងឺកូវីដ-១៩ ជាពិសេស គឺមេរោគបំប្លែងថ្មីដែលតា ដោយអភិបាលខេត្តសៀមរាបបានធ្វើការរបែងចែកតំបន់ជាពណ៌លឿងទុំនិងក្រហម។ក្នុងសកម្មភាពនៃការបិទខ្ទប់នេះ តាមរយះសកម្មភាពការងារប្រចាំថ្ងៃ បុគ្គលិកផ្នែកជាង OPENNET ប្រចាំសាខាខេត្តសៀមរាប បានខិតខំរិះរកគ្រប់មធ្យោបាយនិងវិធីសាស្រ្តក្នុងការចុះជួបទំនាក់ទំនងនិងដោះស្រាយបញ្ហារបស់អតិថិជន ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពនិងត្រូវប្រឈមបញ្ហាលំបាកយ៉ាងណាក៏ដោយ តែការផ្ដល់សេវាកម្មនិងដោះស្រាយរាល់បញ្ហាដែលអតិថិជនកំពុងជួបប្រទះឲ្យបានទាន់ពេលវេលា​ គឺជាបេសកកម្មដែលបុគ្គលិកផ្នែកជាងត្រូវចុះទៅផ្ទាល់ដល់ទីតាំង ដែលអតិថិជនកំពុងមានបញ្ហា។ជាក់ស្ដែង ជារៀងរាល់ព្រឹក ប្រធានផ្នែកជាងបានបើកកិច្ចប្រជុំតាមរយះប្រព័ន្ធអនឡាញជាមួយបុគ្គលិក មុនពេលចុះបំពេញបេសកម្មការងារក្នុងការចែករំលែកនូវគំនិតថ្មីៗនិងបញ្ហាពាក់ព័ន្ធនាៗ។

ស្របជាមួយគ្នានេះដែរដោយបានមើលឃើញពីការខិតខំលះបង់របស់បុគ្គលិកផ្នែកជាងប្រចាំសាខាខេត្តសៀមរាប ប្រធានផ្នែកជាងក៏បាន បង្ហាញមោទនភាពនិងការកោតសរសើរ ពីការខិតខំលះបង់របស់បុគ្គលិកផ្នែកជាងទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ព្រមទាំងមានរង្វាន់លើកទឹកចិត្តបន្ថែមមួយចំនួនទៀត បើទោះបីជាកំឡុងពេលបំពេញបេសកម្មការងារនៅតាមតំបន់ដែលកំពុងប្រឈមនិងហានិភ័យខ្ពស់ នៃការរីករាតត្បាតនៃជំងឺកូវីដ-១៩ក៏ពិតមែន តែបុគ្គលិកផ្នែកជាងទាំងអស់នៅតែប្រកាន់ខ្ជាប់ក្នុងការថែរក្សាសុខភាព និងវិធានការសុវត្ថិភាព ៣ កុំ ៣ ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលជាប់ជានិច្ចផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *