May 29, 2022
Opennet Company

Opennet Company

ក្រុមហ៊ុន Opennet រៀបចំកម្មវិធីថ្លែងអំណរគុណទៅដល់បុគ្គលិក ១០ឆ្នាំ ក្នុងឱកាសខួបគម្រប់ ១០ ឆ្នាំ!!

កោះកុង៖ ក្រុមហ៊ុន Opennet បានចាប់ផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដោយផ្តើមចេញពីក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៉ីនធើណេត។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Opennet មានរយៈពេល ១០ ឆ្នាំហើយ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ បានជំរុញឱ្យក្រុមហ៊ុន Opennet ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើននាពេលសព្វថ្ងៃនេះ។ កាលពីល្ងាចថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន Opennet បានរៀបចំប្រារព្វឡើងនៅខួបអបអរសាទរគម្រប់ ១០ ឆ្នាំ ដែលបានរៀបចំធ្វើឡើងយ៉ាងអធិកអធម៌ ក្រោមវត្តមានចូលរួមពីខាងថ្នាក់ដឹកនាំ ប្រធានគ្រប់គ្រងតាមបណ្ដាសាខានៅក្នុងក្រុងភ្នំពេញនិងតាមបណ្ដាខេត្ត នៅក្នុងសណ្ឋាគារកោះកុងរីស៊ត នាខេត្តកោះកុង។

ក្នុងឪកាសអបអរសាទរខួបគម្រប់ ១០ ឆ្នាំនេះ ក៏មានការថ្លែងពីចំណាប់អារម្មណ៍របស់បុគ្គលិកដែលបានបម្រើការងារ ១០ ឆ្នាំ និងប្រសាសន៍របស់ខាងថ្នាក់ដឹកនាំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកទាំងអស់ថា៖ «ជាមួយនឹងសមិទ្ធផលជាបន្តបន្ទាប់ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ខ្ញុំក៏ឆ្លៀតឱកាសនេះ សូមថ្លែងអំណរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុនOpennet ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការរុញច្រាន ក្រុមហ៊ុន Opennet ឲ្យ ទទួលបានជោគជ័យនិងភាពរីកចម្រើនដូចសព្វថ្ងៃ»។ នៅក្នុងកម្មវិធីនារាត្រីនោះដែរក៏មានការផ្ដល់កិត្តិយសពីខាងថ្នាក់ដឹកនាំក្នុងការប្រគល់ពានរង្វាន់និងកាដូលើកទឹកចិត្តដល់បុគ្គលិកដែលបានចូលបម្រើការងាររយៈពេល ៩ ឆ្នាំនិង ១០ ឆ្នាំផងដែរ ដែលមានដូចជាទូរសព្ទ Iphone 13 pro max, ទូទឹកកក, ទូរទស្សន៍, Laptop និងរង្វាន់ផ្សេងៗជាច្រើនទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *