May 29, 2022
Opennet Support

Opennet Support

ផ្នែកជាង OPENNET ជួបប្រជុំពិភាក្សាការងារដែលសម្រេចបាន និងរៀបចំកំណត់ទិសដៅការងារថ្មីបន្តសម្រាប់ឆ្នាំ ២០២២

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ប្រធានគ្រប់គ្រងផ្នែកជាង OPENNET បានរៀបចំដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបុគ្គលិកផ្នែកជាង ស្តីពីលទ្ធផលការងារដែលសម្រេចបានប្រចាំខែធ្នូ បញ្ហាពាក់ព័ន្ធ និងរៀបចំកំណត់ទិសដៅការងារថ្មីបន្តសម្រាប់ឆ្នាំ២០២២ ដែលត្រៀមនិងចូលមកដល់នាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំ ប្រធានគ្រប់គ្រងផ្នែកជាងបានរៀបរាប់អំពីវឌ្ឍនភាពសំខាន់ៗរបស់ផ្នែកជាង ក្នុងការបន្តពង្រឹង អភិវឌ្ឍន៍ និងពង្រីកនូវសក្ដានុពលការងារឲ្យកាន់តែខ្លាំងឡើង បន្តការកែសម្រួលនូវបញ្ហារាំងស្ទះ ពាក់ព័ន្ធមួយចំនួន ដើម្បីបង្កើនទំនុកចិត្តនិងភាពជឿជាក់ជូនដល់អតិថិជនបន្ថែមទៀត។

ជាមួយគ្នានេះដែរ ប្រធានគ្រប់គ្រងផ្នែកជាងក៏បានអបអរសារទរ និងបង្ហាញមោទនភាពចំពោះលទ្ធផលការងារនៅក្នុងឆ្នាំ២០២១ ដែលផ្នែកជាងសម្រេចបានតាមគោលដៅដែលបានកំណត់ទុកផងដែរ បន្ថែមលើសពីនេះ ប្រធានគ្រប់គ្រងផ្នែកជាង ក៏បានផ្ដាំផ្ញើរបន្ថែមដល់បុគ្គលិកផ្នែកជាងទាំងអស់ ឲ្យបន្តយកការចិត្តទុកដាក់ទៅលើការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃនៅក្នុងឆ្នាំ២០២២ ការគ្រប់គ្រងកិច្ចការងារពាក់ព័ន្ធផ្សេងទៀតនៅថ្ងៃខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *